ថ្លៃសិក្សា និងការបង់ប្រាក់

កម្មវិធីសិក្សាដ៏ល្អបំផុត និងទទួលបានស្តង់ដារការសិក្សាតាមខេមប្រ៊ីដអង់គ្លេសប្រកបដោយគុណប្រយោជន៍ បូករួមទាំងកម្មវិធីសិក្សាក្រៅប្រទេសដោយឥតគិតថ្លៃនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី ញូវហ្សេឡែន កាណាដា និងសិង្ហបុរី នៅចុងបញ្ចប់វគ្គសិក្សា។ អត្ថប្រយោជន៍ទាំងនេះនឹងផ្តល់ឱ្យសិស្សនូវឱកាសទទួលបានបទពិសោធន៍នៃការរៀនសូត្រការសិក្សាទាំងក្នុង និងក្រៅប្រទេសដែលមិនអាចរកបាន និងមានតែនៅ សាលា ឃែមភឹស យូខេប៉ុណ្ណោះ។

ការវិនិយោគលើអនាគតដែលមិនចេះខាត គឺជាកាវិនិយោគលើការអប់រំរបស់អ្នក

ល័ក្ខខ័ណ្ឌនៃការបង់ថ្លៃសិក្សា

ការទូទាត់យឺត: ថ្លៃសិក្សាត្រូវទូទាត់យ៉ាងតិចពីរថ្ងៃមុនកាលបរិច្ឆេទចាប់ផ្តើមវគ្គចូលរៀននិមួយយៗ។ ការបង់យឺតនឹងត្រូវបង់បន្ថែមចំនួន ២ ដុល្លារក្នុងមួយថ្ងៃ។

របៀបបង់ប្រាក់៖ ទម្រង់សាច់ប្រាក់ត្រូវបានទទួលយកក្នុងចំនួនទឹកប្រាក់តិចជាង ១០០ ដុល្លារ។ ចំពោះចំនួនទឹកប្រាក់លើសពី ១០០ ដុល្លារការទូទាត់អាចត្រូវបានធ្វើឡើងដោយមូលប្បទានប័ត្រ ឬតាមរយៈការផ្ទេរប្រាក់តាមធនាគារ។ ក្នុងករណីផ្ទេរធនាគារភាគីផ្ទេរប្រាក់ត្រូវទទួលខុសត្រូវថ្លៃផ្ទេរប្រាក់តាមធនាគារ។ ចំពោះសាច់ប្រាក់ណាមួយដែលត្រូវបានកំណត់ថាជាការក្លែងក្លាយ ឬធនាគារបដិសេធ អ្នកបង់ប្រាក់ត្រូវធ្វើការជំនួសវិញ។

ការបង់ថ្លៃសិក្សាមួយផ្នែក៖ យើងមិនទាន់មានគោលការណ៍ក្នុងការទទួលយកការបង់ថ្លៃសិក្សាផ្នែកខ្លះនៅឡើយទេ។ ថ្លៃសិក្សានៃវគ្គនិមួយៗពេញលេញត្រូវតែបង់ទាំងអស់តែមួយអាចជារូបិយប័ណ្ណផ្សេងគ្នាជាមួយនឹងអត្រាប្តូរប្រាក់បច្ចុប្បន្នដែលចេញផ្សាយដោយធនាគារជាតិ។

ការដកប្រាក់ ឬការពន្យាពេលសិក្សា៖ សិស្ស និស្សិត ឬអាណាព្យាបាលត្រូវបំពេញ និងបញ្ជូនទម្រង់បែបបទដកប្រាក់ទៅ សាលាយ៉ាងហោចណាស់មួយសប្តាហ៍មុនចូលរៀន។

ការសងប្រាក់វិញ៖ ការសងប្រាក់វិញចំពោះថ្លៃសិក្សាដែលបានបង់នឹងត្រូវអនុវត្តសម្រាប់តែលក្ខខណ្ឌពេញលេញដែលសិស្សមិនបានចូលរៀនមួយដងសោះដោយករណីលើកលែងណាមួយ។ អាណាព្យាបាល ឬ សិស្ស និស្សិតត្រូវបំពេញបែបបទ និងបញ្ជូនពាក្យស្នើសុំសងប្រាក់វិញទៅ សាលា។

ពន្ធបន្ថែមមានតំលៃ (VAT)៖ ប្រសិនបើអាករត្រូវបានតំរូវសំរាប់ Campus UK ក្រោមច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារក្នុងប្រទេសនោះ វានឹងត្រូវគិតថ្លៃបន្ថែមលើចំនួនដែលបានរាយខាងលើ។