ឃែមភឹស យូខេ CAMPUS UK  - The British English Learning Centre ជាមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេសស្តង់ដារចក្រភពអ់គ្លេសដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ នៅពេលដែលយើងចាប់ផ្តើមដោយការស្នើសុំរបស់និស្សិតមួយក្រុមតូចដែលចង់រៀបចំជំនាញសរសេរ និងទំនាក់ទំនងមុនពេលទៅសិក្សានៅបរទេស។ យើងក៏បានបើកបង្រៀនវគ្គសិក្សាផ្សេងទៀតដូចជាវគ្គត្រៀមរៀបចំធ្វើតេស្ត IELTS និងវគ្គត្រៀមប្រឡងត្រៀមប្រឡង ខេមប្រ៊ីដអង់គ្លេសកំរិត C1ជាដើម ។ ជាការពិតស្ថាបនិករបស់ឃែមភឹស យូខេបានចាប់ផ្តើមសាលានេះដោយសារតែគាត់យល់ថាតម្លៃនៃរបៀបបង្រៀននៅក្នុងសាលាដែលគាត់បានធ្វើការនៅប្រទេសអង់គ្លេស ហើយគាត់បានឃើញឱកាសចូលរួមជាមួយសិស្សក្នុងស្រុកដើម្បីទទួលបាននូវការរៀនភាសាអង់គ្លេសពិតប្រាកដតាមបែបចក្រភពអង់គ្លេស។ បន្តិចម្តងៗ សាលា ឃែមភឹស យូខេ បានពង្រីកទៅជាសាខាជាបន្តបន្ទាប់ក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានសិស្ស និងអាណាព្យាបាលមើលឃើញថាជាសាលាតែមួយគត់ដែលផ្តល់ជូននូវកម្មវិធីខេមប្រ៊ីដភាសាអង់គ្លេសយ៉ាងពេញលេញដល់អ្នកសិក្សាវ័យក្មេងនិងអ្នកសិក្សាពេញវ័យមួយរយភាគរយ។

តាមរយ:ដំណើរការរបស់សាលាគឺតែងតែយកចិត្តទុកដាក់គុណភាពខ្ពស់បំផុតតាមរយ:មធ្យោបាយយុទ្ធវិធីដែលសាលានៅប្រទេសអង់គ្លេសបានធ្វើដោយជោគជ័យ។ សាលាឃែមភឹស យូខេនាពេលនេះឥឡូវខុសពីសាលាកាលពីឆ្នាំ ២០០៨ នៅពេលដែលមានតែសាខានៅតំបន់ទួលគោកមួយគត់ តែពេលនេះយើងបានពង្រីកសាខាបន្ថែមនៅទួលទំពូង អូឡាំពិច និងបន្តបន្ទាប់ជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ និងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។


ឃែមភឹស យូខេ Campus UK - The British English Learning Centre គឺជាផ្នែកមួយនៃការវិនិយោគរបស់ SpringBoard4Education។

 



 

ទស្សន:វិស័យ៖  
“ ត្រូវបានគេទទួលស្គាល់ថាជាមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេសដ៏ឆ្នើមស្តង់ដារចក្រភពអង់គ្លេសដែលប្តេជ្ញាចិត្តយកគុណភាពនៃការអប់រំជាចំបង” ។  

បេសកកម្ម៖
រក្សាការវិនិយោគលើសេវាកម្មអប់រំដែលមានគុណភាពល្អបំផុត ដោយប្រើធនធាន និងចំណេះដឹង ជំនាញ និងបទពិសោធន៍ហើយត្រូវសាធារណ:ជននិយាយតៗគ្នា។ សិស្ស និស្សិតប្រាប់តៗគ្នាទៅសាច់ញាតិ និងមិត្តភ័ក្រ្តរបស់គេអោយមករៀននៅសាលានេះ អាណាព្យាបាលសិស្សសរសើរប្រាប់អំពីសាលាទៅអាណាព្យបាលផ្សេងៗ និងអួតអំពីគុណភាពអប់រំដែលកូនៗរបស់ពួកគាត់ទទួលបាន។
ដួងព្រលឹង៖  
ធ្វើអោយបានតាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីផ្តល់សេវាកម្មអប់រំដែលមានគុណភាពល្អបំផុតសំរាប់ សិស្ស និស្សិត និងការំពឹងទុករបស់អាណាព្យាបាល និងដៃគូរ។

គុណតម្លៃ:   
គុណតម្លៃស្នូលរបស់យើងផ្អែកលើគុណភាពនៃការងារដែលយើងធ្វើដោយភាពត្រឹមត្រូវហ្មត់ចត់ និងប្រសិទ្ធិភាព។ 
Mr. Colin Glass 
ស្ថាបនិក និងទីប្រឹក្សា
Ms. Devit Teng, 
នាយកគ្រប់គ្រងប្រទេស
Ms. Bou Xayasouk
នាយកគ្រប់គ្រងប្រទេស
Mr. Meakh Kanan
ប្រធានផ្នែកបណ្តុះបណ្តាល
Mr. Micheal Bird
គ្រូបណ្តុះបណ្តាល និងផ្នែកប្រឡង
ចូលរួមបង្កើតប្រវត្តិសាស្រ្តជាមួយពួកយើង.
បានធ្វើការជាមួយគ្នាគឺជាជោគវាសនា រៀនសូត្រពីគ្នាទៅវិញទៅមកជានិរន្តភាព ការរីកចំរើន លូតលាស់ជាមួយគ្នាគឺជាការប្តេជ្ញាចិត្តឆ្ពោះទៅរកភាពជោគជ័យ។ "SP"


ចាប់ផ្តើមថ្ងៃនេះ - ស្វែងយល់ពីអ្វីដែលអ្នកអាចធ្វើបានដើម្បីជាផ្នែកមួយនៃគ្រួសារ Campus UK របស់យើង។

Job post

stack of jigsaw puzzle pieces