ប្រវត្តិជោគជ័យរបស់សិស្ស

សិស្សរបស់សាលា Campus UK នឹងទទួលបាននូវដំណើរទស្សនកិច្ចសិក្សានៅក្រៅប្រទេសចំនួន ១០ថ្ងៃ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាកម្រិតទី១២ និងប្រឡងជាប់តេស្តស្តង់ដា Cambridge រឺទទួលបានពិន្ទុ IELTS ៦.៥ ។

ខាងក្រោមនេះគឹជាប្រវត្តិសិក្សាជោគជ័យខ្លះៗអំពីសិស្សរបស់យើងដែលទទួលបាននូវទស្សនកិច្ចសិក្សាទៅកាន់ចក្រភពអង់គ្លេសកាលពីឆ្នាំមុន ។

កំឡុងពេលនៃទស្សនកិច្ចសិក្សារបស់ពួកគេទៅកាន់ចក្រភពអង់គ្លេស ពួកគេបានចូលរៀនថ្នាក់ដែលបានព្រៀងឡើងដោយគ្រឹះស្ថានអប់រំនៅចក្រភពអង់គ្លេសដែលជាដៃគូរបស់យើង ដើម្បីផ្តល់អោយពួកគេនូវបទពិសោធន៏នៃការសិក្សានៅថ្នាក់ពិតៗ។ សិស្សទាំងអស់ក៏ទទួលបាននូវប័ណ្ណសរសើរបន្ទាប់ពីបញ្ចប់វគ្គសិក្សា ។

បន្ថែមពីការទទួលបាននូវបទពិសោធន៏នៃការសិក្សានៅចក្រភពអង់គ្លេស សិស្សទាំងអស់ក៏ទទួលបាននូវឱកាសទៅកន្លែងកំសាន្តផ្សេងៗដូចជា Big Ben, Tower Bridge,វិមាន Buckingham, Oxford Cicus និងRegent's Street នៅទីក្រុង London។ លើសពីនេះទៅទៀត ពួកគេបានទៅកាន់សកលវិទ្យាល័យមួយចំនួននៅក្នុងទីក្រុង London, ទីក្រុង Cambridge, ទីក្រុង Manchester, និងទីក្រុងNottingham ។

រាល់បន្ទុកចំណាយក្នុងទស្សនកិច្ចសិក្សានេះ នឹងត្រូវបានរ៉ាប់រងដោយសាលា Campus UK លើកលែងតែថ្លៃសំបុត្រយន្តហោះ ថ្លៃទិដ្ឋការ និងថ្លៃបកប្រែឯកសារផ្សេងៗ ដែលជាបន្ទុករបស់សិស្ស។

ទស្សនកិច្ចសិក្សា ២០១៩

ទស្សនកិច្ចសិក្សា ២០១៨

ទស្សនកិច្ចសិក្សា ២០១៧