ប្រវត្តិ Campus UK

សាលា Campus UK គឺជាមជ្ឈមណ្ឌលភាសាអង់គ្លេសដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥។សាលាបានចុះឈ្មោះជាផ្លូវការនៅកម្ពុជានៅក្នុងឆ្នាំ ២០១៥ ។

គោលដៅចម្បងរបស់សាលា Campus UK គឺដើម្បីផ្តល់នូវចំណេះដឹងតាមស្តង់ដាអន្តរជាតិ តាមរយះកម្មវិធីសិក្សាភាសាអង់គ្លេសតាមស្តង់ដា Cambridge ។

Campus UK គឺមានក្រុមការងារដែលខិតខំធ្វើការ មានសមត្ថភាព និងទេពកោសល្យខ្ពស់ ។ សិស្សនឹងសិក្សាជាមួយគ្រួភាសាអង់គ្លេសជនជាតិដើម ចាប់ពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ ដោយប្រើប្រាស់នូវសៀវភៅមេរៀនរបស់ Cambridge។ 

ថ្នាក់រៀនគឺបំពាក់ទៅដោយបរិក្ខារសិក្សាទំនើបៗ។

យើងខិតខំធ្វើយ៉ាងណាដើម្បីធានាបានថាសិស្សនៃសាលា Campus UK យើងទទួលបានឱកាសស្មើៗគ្នាក្នុងការក្រេបយកនូវចំណេះដឹងភាសាអង់គ្លេសតាមស្តង់ដាអន្តរជាតិ។

ហេតុអ្វីត្រូវសិក្សានៅ Campus UK?

សាលា Campus UK ផ្តល់ជូននូវវគ្គហ្វឹកហាត់នៅឆ្នាំ២០១០។ សាលាមានគោលដៅក្នុងការផ្សារភ្ជាប់វិស័យអប់រំរបស់កម្ពុជាជាមួយនឹងសហគមន៏អន្តរជាតិ ។ 

សាលា Campus UK បានធ្វើឡើងស្របតាមគុណភាព និងប្រសិទ្ធភាពនៃការសិក្សាទៅតាមក្របខ័ណ្ឌរួមរបស់អឺរ៉ុប។ សៀវភៅមេរៀនរបស់ Cambridge គឺត្រូវបានប្រើប្រាស់ជុំវិញពិភពលោក។ ថ្នាក់រៀនគឺបំពាក់ទៅដោយបរិក្ខារសិក្សាទំនើបៗ ហើយសិស្សក៏សិក្សាជាមួយគ្រូភាសាអង់គ្លេសជនជាតិដើម ចាប់ពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ ។

ការធ្វើតេស្តចូលរៀនតាមស្តង់ដា Cambridge ប្រឡងតាមស្តង់ដា Cambridge និង British Council IELTS គឺត្រូវបានប្រើប្រាស់សម្រាប់វាស់ស្ទង់សម្ថភាពរបស់សិស្ស ចាប់ពីមុនពេលចូលរៀនរហូតដល់ពេលបញ្ចប់វគ្គសិក្សា ។

ក្រុមការងាររបស់យើងនៅ Campus UK

ក្រុមការងាររបស់យើងមានសមត្ថភាពខ្ពស់ ខិតខំធ្វើការ និងមានបទពិសោធន៏ខាងផ្នែកអប់រំ​ ។

យើងមានទស្សនះវិស័យយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីផ្តល់ជូននូវគុណភាពអប់រំដ៏ល្អសម្រាប់សិស្សនៃសាលា Campus UK ទាំងអស់។ យើងផ្តោតទៅលើគុណភាពភាសាអង់គ្លេសដ៏ល្អបំផុតតាមរយះគ្រូដែលមានបទពិសោធន៏ និងវិញ្ញាប័ណ្ណប័ត្របញ្ជាក់ត្រឹមត្រូវ។

យើងមានមោទនភាពដែលមានក្រុមការងារដ៏ល្អបំផុត ។